ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំនូវឥស្សរជន ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ជំនាញនិងបទពិសោធក្នុងវិស័យច្បាប់ ដើម្បីរៀបចំចងក្រង និងតាក់តែងលិខិតបទដ្ឋានគតិយុត្ត។ អនុក្រឹត្យលេខ១៣ អនក្រ ឆ្នាំ១៩៩៤ ត្រូវបាន កែសម្រួលដោយអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០០៤ ព្រមទាំងត្រូវបានកែសម្រួលថ្មីជាចុងក្រោយដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២០/៦៦១ ចុះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងសម្របសម្រួលការងារ តាក់តែង និងក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងនីតិរដ្ឋ សន្តិសុខគតិយុត្តលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពនៃច្បាប់។
– (បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០២៣ សរុបចំនួន៦៣៦ច្បាប់)– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងនីតិកាលទី១ នៃរដ្ឋសភា– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងនីតិកាលទី២ នៃរដ្ឋសភា– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងនីតិកាលទី៣ នៃរដ្ឋសភា– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងនីតិកាលទី៤ នៃរដ្ឋសភា– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងនីតិកាលទី៥ នៃរដ្ឋសភា– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងនីតិកាលទី៦ នៃរដ្ឋសភា– បញ្ជីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ក្នុងរយៈពេល១០០ថ្ងៃ នីតិកាលទី៧ នៃរដ្ឋសភា
រូបថតអនុស្សាវរីយនៃកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់
រូបថតអនុស្សាវរីយនៃកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អតីតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់