អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិល
នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ
និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ












នាយកដ្ឋានរៀបចំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនិងកិច្ចប្រជុំផ្សេងទៀត

នាយកដ្ឋានរៀបចំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនិងកិច្ចប្រជុំផ្សេងទៀតមានភារកិច្ចដូចតទៅ៖

  • រៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
  • រៀបចំប្រព័ន្ធស្តង់ដា នីតិវិធី និងរាល់សំណុំឯកសារដែលបម្រើឱ្យកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
  • រៀបចំបញ្ជីសមាសភាពសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
  • ធ្វើសំណើសុំរបៀបវារៈ ឬលើកសម័យប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និង កិច្ចប្រជុំផ្សេងៗទៀត ដើម្បីសុំការពិនិត្យសម្រេចពីរដ្ឋមន្ត្រី
  • ធ្វើកំណត់បង្ហាញស្តីពីរបៀបវារៈសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ទទួលនិងចាត់ចែងបញ្ជូនសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និង ឯកសារនានាពីក្រសួង ស្ថាប័នសាមី ឬម្ចាស់សំណើ ទៅអង្គភាពពាក់ព័ន្ធនៃទីស្ដីការ គណៈរដ្ឋមន្ត្រី
  • ធ្វើគម្រោងប្រតិទិនប្រចាំសប្តាហ៍នៃកិច្ចប្រជុំនានា
  • ធ្វើការព្យាករអំពីគម្រោងកម្មវិធីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
  • ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញ បច្ចេកទេសនិងកិច្ចប្រជុំផ្សេងៗទៀត តាមការអញ្ជើញ
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

នាយកដ្ឋានរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនិងកិច្ចប្រជុំផ្សេងទៀត មានការិយាល័យចំណុះ ចំនួន៣(បី) ដូចខាងក្រោម៖

១-ការិយាល័យរបៀប មានភារកិច្ចដូចខាងក្រោម៖
  • ទទួលនឹងចាត់ចែងបញ្ជូនសេចក្តីព្រាងច្បាប់នឹងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារ
    នានា ពីក្រសួង ស្ថាប័នសាមី ឬម្ចាស់សំណើ ទៅអង្គភាពពាក់ព័ន្ធនៃទីស្ដីការគណៈរដ្ឋមន្ត្រី
  • រក្សាទុកឯកសាររឹងនិងឯកសារទន់នៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំង
    ឯកសារនានាចេញចូលនាយកដ្ឋាន
  • រៀបចំប្រព័ន្ធតាមដានលំហូរឯកសារនិងការវិវត្តនៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានា
  • ចាត់ចែងនិងសម្របសម្រួលការប្រើប្រាស់សាលប្រជុំដែលមានក្នុងបញ្ជីសារពើភណ្ឌចំណុះនាយកដ្ឋាន
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំជូនប្រធាននាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ជូន។
២-ការិយាល័យទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន មានភារកិច្ចដូចខាងក្រោម៖
  • ធ្វើបច្ចុប្បន្នកម្មបញ្ជីនិងចងក្រងជាប្រព័ន្ធឌីជីថលនូវសមាសភាពជនបង្គោលតាមក្រសួង ស្ថាប័ន
    សម្រាប់ផ្តល់ឯកសារ ព័ត៌មាន និងសមាសភាពចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់និងលិខិត
    បទដ្ឋាន គតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានា
  • ធ្វើទំនាក់ទំនងជាមួយក្រសួងស្ថាប័នសាមីដើម្បីឱ្យផ្តល់ឯកសារនានាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ និង
    លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
  • ធ្វើគម្រោងប្រតិទិនប្រចាំសប្តាហ៍នៃកិច្ចប្រជុំនានា
    រៀបចំបញ្ជីសមាសភាពសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញ
    បច្ចេកទេស និងកិច្ចប្រជុំផ្សេងទៀត
  • ធ្វើការព្យាករអំពីតម្រោងកម្មវិធីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញ
    បច្ចេកទេស និងកិច្ចប្រជុំផ្សេងទៀត
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំជូនប្រធាននាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ជូន។
៣-ការិយាល័យរៀបចំកិច្ចប្រជុំ មានភារកិច្ចដូចខាងក្រោម៖
  • សម្របសម្រួលរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស
    និងកិច្ចប្រជុំផ្សេងទៀត
  • រៀបចំប្រព័ន្ធស្តង់ដានីតិវិធី និងរាល់សំណុំឯកសារដែលបម្រើឱ្យកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ច
    ប្រជុំ អន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
  • ធ្វើសំណើសុំរបៀវារៈ ឬលើកសម័យប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេង
    ទៀត ដើម្បីសុំការពិនិត្យសម្រេចពីរដ្ឋមន្ត្រី
  • ធ្វើសំណើសុំរបៀបវារៈឬលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ធ្វើកំណត់បង្ហាញស្តីពីរបៀបវារៈសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ធ្វើសេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីការលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ធ្វើកំណត់បង្ហាញសុំហត្ថលេខាពីនាយករដ្ឋមន្ត្រី លើលិខិតបទដ្ឋានគតិយុត្តក្រោយចប់កិច្ចប្រជុំពេញអង្គ
    គណៈរដ្ឋមន្ត្រី
  • ធ្វើរបាយការណ៍ស្តីពីដំណើរការនិងលទ្ធផលនៃការអនុវត្តការងារប្រចាំខែលើលិខិតបទដ្ឋានគតិយុត្តនិង
    ឯកសារនានារបស់ក្រសួង ស្ថាប័ន ជូននាយករដ្ឋមន្ត្រី
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំជូនប្រធាននាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ជូន។

សកម្មភាពរៀបចំឯកសារគណៈរដ្ឋមន្រ្តី





































កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ



















សកម្មភាពកិច្ចប្រជុំជំនាញបច្ចេកទេស






















សកម្មភាពប្រជុំផ្ទៃក្នុង
















សកម្មភាពកិច្ចប្រជុំអន្តរក្រសួង



















នាយកដ្ឋានស្រាវជ្រាវ និងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ

នាយកដ្ឋានស្រាវជ្រាវនិងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី។

1. តួនាទីនិងភារកិច្ច

នាយកដ្ឋានស្រាវជ្រាវនិងរៀបចំឯកសារគាំទ្រកិច្ចប្រជុំមានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងនិងថែរក្សាសុហ្វកូពីនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា ដែលត្រូវដាក់ឆ្លងកិច្ចប្រជុំនានាតាមនីតិវិធី
  • កែសម្រួលរាល់សេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា ដោយសហការជាមួយក្រសួងស្ថាប័នសាមីឬម្ចាស់សំណើ ឱ្យស្របតាមស្មារតីនៃកិច្ចប្រជុំនីមួយៗនិងស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
  • កែសម្រួលអក្ខរាវិរុទ្ធលើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាតាមកំណែរបស់គណៈកម្មការភាសាវិទ្យាខ្មែរ មុននឹងដាក់ឯកសារទាំងនោះចូលក្នុងសម័យប្រជុំជំនាញបច្ចេកទេស សម័យប្រជុំអន្តរក្រសួង ជាពិសេស សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ
  • ធ្វើទំនាក់ទំនងជាមួយក្រសួងស្ថាប័នសាមីឬម្ចាស់សំណើ ក្នុងការតាមដានដំណើរវិវត្តនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា ក្រោយកិច្ចប្រជុំនីមួយៗ
  • ធ្វើជំនួយស្មារតីគ្រប់កិច្ចប្រជុំជំនាញបច្ចេកទេសនិងកិច្ចប្រជុំអន្តរក្រសួង
  • តាមដានដំណើរការរៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា
  • រៀបចំគំរូស្តង់ដានៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត តាមការសម្រេចរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ពិនិត្យ ស្រាវជ្រាវ ស្វែងរករាល់សេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាដែលពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចប្រជុំ
  • ពិនិត្យផ្ទៀងផ្ទាត់រាល់ការកែសម្រួលសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាឱ្យស្របតាមស្មារតីនៃកិច្ចប្រជុំនីមួយៗ
  • តាមដានការអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានប្រសិទ្ធភាព
  • រៀបចំបញ្ជីឯកសារពាក់ព័ន្ធនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

២. រចនាសម្ព័ន្ធ

យោងតាមប្រកាសលេខ ១៧ ប្រក.បល ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការិយាល័យចំណុះឱ្យនាយកដ្ឋាននៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ នាយកដ្ឋានស្រាវជ្រាវនិងរៀបចំឯកសារគាំទ្រកិច្ចប្រជុំ មានការិយាល័យចំណុះចំនួន៣ (បី)ដូចខាងក្រោម៖

  • ១. ការិយាល័យគ្រប់គ្រងឯកសារ។
  • ២. ការិយាល័យស្រាវជ្រាវឯកសារគាំទ្រកិច្ចប្រជុំ។
  • ៣. ការិយាល័យត្រួតពិនិត្យនិងកែសម្រួលឯកសារកិច្ចប្រជុំ។

• ការិយាល័យគ្រប់គ្រងឯកសារ មានភារកិច្ចដូចខាងក្រោម៖
  • ទទួល ចាត់ចែង និងបញ្ជូនសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានាទៅកាន់ការិយាល័យចំណុះឱ្យនាយកដ្ឋាន
  • គ្រប់គ្រងនិងថែរក្សាឯកសារទន់និងឯកសាររឹងនៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានាដែលត្រូវដាក់ឆ្លងកិច្ចប្រជុំតាមនីតិវិធី
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈនៅក្នុងនាយកដ្ឋាន
  • ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗតាមការចាំបាច់
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំជូនប្រធាននាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ជូន។

• ការិយាល័យស្រាវជ្រាវឯកសារគាំទ្រកិច្ចប្រជុំ មានភារកិច្ចដូចខាងក្រោម៖
  • ពិនិត្យ វិភាគ និងស្រាវជ្រាវ ច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយជាតិនិងអន្តរជាតិដែលនៅជាធរមាន ព្រមទាំងរាល់ឯកសារទាក់ទងនឹងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀតនិងគោលនយោបាយផ្សេងៗ ដែលត្រូវត្រៀមដាក់ឆ្លងកិច្ចប្រជុំនានាតាមនីតិវិធី
  • ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ
  • ធ្វើទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន សាមី ឬម្ចាស់សំណើ ក្នុងការតាមដានដំណើរវិវត្តនៃការរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានា
  • ធ្វើជំនួយស្មារតីគ្រប់កិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំអន្តរក្រសួង
  • ធ្វើកំណត់បង្ហាញសុំហត្ថលេខាពីនាយករដ្ឋមន្ត្រី ក្រោយចប់កិច្ចប្រជុំអន្តរក្រសួងលើលិខិតបទដ្ឋានគតិយុត្ត
  • ពិនិត្យផ្ទៀងផ្ទាត់រាល់ការកែសម្រួលសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានាឱ្យស្របតាមស្មារតីនៃកិច្ចប្រជុំនីមួយៗ
  • រៀបចំបញ្ជីឯកសារពាក់ព័ន្ធនៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានា សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយសហការជាមួយនាយកដ្ឋានឯកសារអេឡិចត្រូនិចនិងព័ត៌មានវិទ្យា និងនាយកដ្ឋានពាក់ព័ន្ធ
  • រៀបចំសេចក្តីព្រាងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំជូនប្រធាននាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ជូន។
• ការិយាល័យត្រួតពិនិត្យនិងកែសម្រួលឯកសារកិច្ចប្រជុំ មានភារកិច្ចដូចខាងក្រោម៖
  • កែសម្រួលអក្ខរាវិរុទ្ធលើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានាតាមកំណែរបស់គណៈកម្មការភាសាវិទ្យាខ្មែរ មុននឹងដាក់ឯកសារទាំងនោះចូលក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង ជាពិសេសសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ
  • ពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលរាល់សេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងឯកសារនានា ដោយសហការជាមួយក្រសួងស្ថាប័នសាមីឬម្ចាស់សំណើ ឱ្យស្របតាមស្មារតីនៃកិច្ចប្រជុំនីមួយៗ និងស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
  • រៀបចំចងក្រងគំរូស្តង់ដានៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត តាមការសម្រេចរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
  • តាមដានការអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគិតយុត្តផ្សេងទៀតឱ្យមានប្រសិទ្ធភាព
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំជូនប្រធាននាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ជូន។

សកម្មភាពការងារក្នុងនាយកដ្ឋាន
























នាយកដ្ឋានសរុប

  • សៀវភៅរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា សម្រាប់នីតិកាលទី២ នៃរដ្ឋសភា ឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣

  • សៀវភៅរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា សម្រាប់នីតិកាលទី៣ នៃរដ្ឋសភា ឆ្នាំ២០០៤ដល់ឆ្នាំ២០០៧

  • សៀវភៅរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា សម្រាប់នីតិកាលទី៤ នៃរដ្ឋសភា ឆ្នាំ២០០៨ដល់ឆ្នាំ២០១២

  • សៀវភៅរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ឆ្នាំ២០១៣ដល់ឆ្នាំ២០១៧។

កម្រងឯកសារ

យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល

សៀវភៅរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា