អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិល
នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ
និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ(ក.ក.ជ.)ត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៩៨ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រធាន។ ចាប់ពីឆ្នាំ២០០៨ ដល់ខែសីហាឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជាប្រធាន។ បច្ចុប្បន្ន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ជាប្រធាន។ ក.ក.ជ. មានតួនាទីជាគណៈបញ្ជាការឯកភាពមួយ ជួយរាជរដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងមានភារកិច្ចទទួលបន្ទុកចាត់ចែងសម្របសម្រួល តាមដាន វាយតម្លៃ និងផ្តល់យោបល់ លើការរៀបចំគោលនយោបាយនិងយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ និងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ក.ជ. បានចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងបញ្ចកោណទី៤ មុំទី៣ ការលើកស្ទួយកសិកម្មនិងការអភិវឌ្ឍជនបទ។

សមិទ្ធផលការងារ

– ព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
– អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាន ក.ក.ជ.
– សារលិខិតសម្តេចនាយករដ្ឋមន្ត្រីអបអរសាទរទិវាជាតិអាហារូបត្ថម្ភ
– យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី១ និងលើកទី២
– ឯកសារសំខាន់ៗ ស្តីពីវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុវត្ថិភាពម្ហូបអាហារ
– ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅ
កម្ពុជា ២០៣០
– សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព ក.ក.ជ.
– សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារបច្ចេកទេសចម្រុះលើ
វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។

សមិទ្ធផលការងារសំខាន់ៗក្នុងរយៈពេល១០០ថ្ងៃដំបូង។












ទាញយកកម្រងឯកសារ


 

Website: www.foodsecurity.gov.kh
Facebook Page : Cambodia Food Security and Nutrition Information System Office