អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិល
នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ
និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

រាជបណ្ឌិត្យសភាកម្ពុជា

សមិទ្ធផលសំខាន់ៗ

កិច្ចការស្រាវជ្រាវ៖ ការសិក្សាអំពីព្រំដែនកម្ពុជា-វៀតណាម, ការសិក្សាអំពីជម្លោះព្រំដែនកម្ពុជា-ឡាវ, ការសិក្សាអំពីមាគ៌ាដ៏ត្រឹមត្រូវរបស់កម្ពុជា, ការសិក្សាអំពីចម្លាក់អប្សរាប្រាសាទអង្គវត្ត ៖ សិល្បៈនិងលក្ខណៈរូបចម្លាក់, ការសិក្សាអំពីសម្លៀកបំពាក់ខ្មែរ, ការសិក្សាអំពីទេសចរណ៍កម្ពុជា៖ ការបង្កើត App ទេសចរណ៍, ការរៀបចំបណ្ណាល័យទំនើប SMART Library, ការសិក្សាអំពីតម្រូវការស្បៀងអាហារនៅកម្ពុជា និងសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍, ការសិក្សាអំពីសារៈសំខាន់និងសក្តានុពលបឹងទន្លេសាប, ការសិក្សាអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា, ការសិក្សាការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា…និងនៅមានស្នាដៃជាច្រើនទៀត។

កិច្ចការភាសានិងអក្សរសាស្ត្រជាតិ៖ វចនានុក្រមខ្មែរ, វចនានុក្រមខ្មែរបុរាណ, វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ, វចនានុក្រមអត្ថាធិប្បាយ សទិសសព្ទ ពហុន័យពាក្យ, សទ្ទានុក្រម ភាសាវិទ្យានិងអក្សរសិល្ប៍, សទ្ទានុក្រមឈ្មោះប្រទេស រាជធានី/រដ្ឋធានី និងបច្ចេកសព្ទភូមិវិទ្យា, សទ្ទានុក្រមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និងការទូត, សទ្ទានុក្រមវប្បធម៌និងវិចិត្រសិល្បៈ, សទ្ទានុក្រមវេជ្ជសាស្ត្រនិងកសិកម្ម, សទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (សហការជាមួយក្រសួងបរិស្ថាន), សទ្ទានុក្រមភូមិវិទ្យានិងប្រវត្តិវិទ្យា, សទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច, សទ្ទានុក្រមវេជ្ជសាស្ត្រ, សទ្ទានុក្រមទស្សនវិជ្ជា, សទ្ទានុក្រមអក្សរសិល្ប៍, សទ្ទានុក្រមគីមីវិទ្យានិងរូបវិទ្យា, សទ្ទានុក្រមភាសាវិទ្យា, សទ្ទានុក្រមកសិកម្ម, សៀវភៅវេយ្យាករណ៍ភាសាខ្មែរ និង សៀវភៅគោលនយោបាយជាតិស្ដីពីភាសាខ្មែរ។

កិច្ចការបណ្តុះបណ្តាល៖ ថ្នាក់បណ្ឌិតចំនួន ១២៣នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៣០នាក់ ថ្នាក់ភាសាចិនវគ្គខ្លី ចំនួន ១២០ ០០០នាក់, ថ្នាក់វិជ្ជាជីវៈជំនាញចុងភៅ ចំនួន ៦០នាក់ និងជំនាញភេសជ្ជៈចំនួន ៥១នាក់។

កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៣ មានដៃគូសហប្រតិបត្តិការ ជាតិនិងអន្តរជាតិចំនួន ៦៧ស្ថាប័ន។

 
Website: rac.gov.kh
Facebook : Royal Academy of Cambodia
Telegram: t.me/racnews
Youtube: www.youtube.com/@racmedia9