គ.ជ.ភ១.ផ១. ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០៤៣ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា ស្ថាបនិក និងបន្តដឹកនាំដោយឥស្សរជនកំពូលជាបន្តបន្ទាប់៖
– ឆ្នាំ២០០៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធាន
– ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ឯកឧត្តមវេជ្ជ. យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធាន
– ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ជាប្រធាន។
ក្នុងឋានៈជាសេនាធិការរាជរដ្ឋាភិបាល គ.ជ.ភ១.ផ១. បានបំពេញតួនាទីយ៉ាងសកម្មជាស្ថាប័នសម្របសម្រួលជាមួយក្រសួង ស្ថាប័នជំនាញ និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ និងការដាក់ចេញនូវសកម្មភាព យុទ្ធសាស្ត្រ នានា សំដៅលើកកម្ពស់ផលិតផលខ្មែរតាមមូលដ្ឋាន តាមរយៈការពង្រឹងនូវសសរស្តម្ភធំបីដល់សហគមន៍តាមមូលដ្ឋាន គឺ (១) ការជំរុញគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ (២) ការពង្រឹង ស្មារតីម្ចាស់ការដល់សហគមន៍ និង (៣) ការអភិវឌ្ឍសមត្ថភាពសហគមន៍។
ចំនួនផលិតផលបានដាក់ពាក្យសុំទទួលស្គាល់ជាផលិតផលភ១.ផ១. និងចំនួនផលិតផលដែលបានទទួលស្គាល់រួចគិតត្រឹមចុងឆ្នាំ២០២៣
បានរៀបចំយន្តការជំរុញការលើកកម្ពស់ផលិតផលខ្មែរ និងផលិតផលភូមិ១ ផលិត ផល១ តាមរយៈការរៀបចំឡើងនូវព្រឹត្តិការណ៍ សំខាន់ៗជាច្រើនដូចជា៖
– ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា
– ការតាំងពិព័រណ៍
– តាំងលក់ផលិតផល
– វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ
– ការបណ្តុះបណ្តាលលើបច្ចេកទេសជំរុញការលក់ ។ល។
Telegram: t.me/ovopnc
Facebook Page : OVOP National Committee Cambodia