អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិល
នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ
និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ

មាតិកា

អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ ក្នុងកម្មវិធីតាំងពិព័រណ៍របស់ទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីអបអរសាទរខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

I. អំពីសៀវភៅរាជកិច្ច

សៀវភៅរាជកិច្ចមានអត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់និងមានប្រវតិ្តនៃការចងក្រងបោះពុម្ពផ្សព្វផ្សាយតាំងពី សម័យសង្គមប្រតិកតូរ៉ា ក្រុងក័ម្ពូជាធិប្ឌី ឆ្នាំ១៩១១ ក្រោមអាណាព្យាបាលបារាំងសែស មានឈ្មោះថា រាជកិច្ចរាជ្ការ ហើយការបោះពុម្ពមានរយៈពេល៣ខែម្តង។ ដោយសារការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយគតិ​បណ្ឌិត​របស់សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន  និងជាអ្នកបន្តវេនពិតប្រាកដដោយមិនមើលរំលងអ្វីដែលមានស្រាប់ក្នុងសម័យមុនក្រោយថ្ងៃរំដោះជាតិ ៧ មករា ឆ្នាំ១៩៧៩  រាជកិច្ច  ត្រូវបានបង្កើតឡើងវិញដោយអនុក្រឹត្យលេខ ០៤ អនក្រ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៨៥ ស្ដីពីការបង្កើតរដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានប្ដូរមកជារាជកិច្ចវិញអនុលោម​តាមអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៤ ប្រើប្រាស់រហូតដល់បច្ចុប្បន្ន។

សៀវភៅរាជកិច្ចគឺជាការចងក្រងនូវលិខិតបទដ្ឋានគតិយុត្តទាំងអង្គនីតិបញ្ញាត្តិ និងនីតិប្រតិបត្តិដែលបោះពុម្ពផ្សាយដោយរាជរដ្ឋាភិបាល មានដូចជា ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស ដែលបានបោះពុម្ពជាសៀវភៅរាជកិច្ចមកដល់បច្ចុប្បន្ន ដើម្បីចែកចាយផ្សព្វផ្សាយសៀវភៅរាជកិច្ចដល់សាធារណជនតាមរយៈគេហទំព័រទីស្ដីការគណៈរដ្ឋមន្រ្តី (WWW.OCM.GOV.KH) ដោយធ្វើការទាញយកដោយសេរី ក្នុងកម្មវិធីតាំងពិព័រណ៍របស់ទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីអបរសាទរខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ។

ដើម្បីឱ្យបទដ្ឋានទាំងអស់មានតម្លៃគតិយុត្តដែលមានវិសាលភាពអនុវត្តទូទាំងប្រទេស នោះគឺរាល់លិខិតបទដ្ឋានទាំងឡាយណាដែលត្រូវបានបោះពុម្ពចងក្រងជាសៀវភៅរាជកិច្ចទើបចាត់ទុកជាលិខិតផ្លូវការរបស់រដ្ឋ។

II. ការចងក្រងសៀវភៅរាជកិច្ច (Official Gazette)

អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ មាននាយកដ្ឋានរាជកិច្ចជាសេនាធិការ បានរៀបចំចងក្រងសៀវភៅរាជកិច្ច បោះពុម្ព ផ្សព្វផ្សាយ ថែរក្សាជាឯកសារទន់ (ស៊ីឌីរ៉ូម) ឯកសាររឹង និងបានរក្សាទុកនៅនាយកដ្ឋានតម្កល់ឯកសារជាតិ សម្រាប់ជាឯកសារប្រវត្តិសាស្ត្រ និងទុកឱ្យសាធារណជនចុះសិក្សាស្រាវជ្រាវ ដែលមានទម្រង់ជាសៀវភៅរាជកិច្ចចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០២៣៖

-សៀវភៅរាជកិច្ចឆ្នាំ ១៩៩៨ -សៀវភៅរាជកិច្ចឆ្នាំ ២០១១
-សៀវភៅរាជកិច្ចឆ្នាំ ១៩៩៩ -សៀវភៅរាជកិច្ចឆ្នាំ ២០១២
-សៀវភៅរាជកិច្ចឆ្នាំ ២០០០ -សៀវភៅរាជកិច្ចឆ្នាំ ២០១៣
-សៀវភៅរាជកិច្ចឆ្នាំ ២០០១ -សៀវភៅរាជកិច្ចឆ្នាំ ២០១៤
-សៀវភៅរាជកិច្ចឆ្នាំ ២០០២ -សៀវភៅរាជកិច្ចឆ្នាំ ២០១៥
-សៀវភៅរាជកិច្ចឆ្នាំ ២០០៣ -សៀវភៅរាជកិច្ចឆ្នាំ ២០១៦
-សៀវភៅរាជកិច្ចឆ្នាំ ២០០៤ -សៀវភៅរាជកិច្ចឆ្នាំ ២០១៧
-សៀវភៅរាជកិច្ចឆ្នាំ ២០០៥ -សៀវភៅរាជកិច្ចឆ្នាំ ២០១៨
-សៀវភៅរាជកិច្ចឆ្នាំ ២០០៦ -សៀវភៅរាជកិច្ចឆ្នាំ ២០១៩
-សៀវភៅរាជកិច្ចឆ្នាំ ២០០៧ -សៀវភៅរាជកិច្ចឆ្នាំ ២០២០
-សៀវភៅរាជកិច្ចឆ្នាំ ២០០៨ -សៀវភៅរាជកិច្ចឆ្នាំ ២០២១
-សៀវភៅរាជកិច្ចឆ្នាំ ២០០៩ -សៀវភៅរាជកិច្ចឆ្នាំ ២០២២
-សៀវភៅរាជកិច្ចឆ្នាំ ២០១០ -សៀវភៅរាជកិច្ចឆ្នាំ ២០២៣

III. ការចងក្រងសៀវភៅកម្រងអត្ថបទច្បាប់(Legal Compilation)

គឺជាការចងក្រងយកតែអត្ថបទច្បាប់សុទ្ធសាធ (ព្រះរាជក្រម) តាមឆ្នាំនីមួយៗចេញពីសៀវភៅរាជកិច្ចចាប់ពី ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០២៣ ដូចខាងក្រោម៖

-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ១៩៩៨ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ១៩៩៩ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០១ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០២ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៣ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៤ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៥ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៦ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៧ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៨ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០៩ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០
-សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០១០ -សៀវភៅកម្រងអត្ថបទច្បាប់ឆ្នាំ ២០០០

IV. ការចងក្រងសៀវភៅកាលប្បវត្តិ (Chronology Compilation)

គឺជាចងក្រងលិខិបទដ្ឋានគតិយុត្តិនានាតាមឆ្នាំនីមួយៗងាយស្រួលដល់អ្នកស្វែងរក (ឧទាហរណ៍ លេខសម្គាល់លិខិត ថ្ងៃខែឆ្នាំចេញ ខ្លឹមសារលិខិតចេញដោយស្ថាប័នណា និងយោងសៀវភៅរាជកិច្ចលេខប៉ុន្មាន) ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០២៣ ដូចខាងក្រោម៖

សៀវភៅកាលប្បវត្តិឆ្នាំ ១៩៩៨ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១១
សៀវភៅកាលប្បវត្តិឆ្នាំ ១៩៩៩ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១២
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០០ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៣
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០១ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៤
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០២ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៥
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៣ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៦
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៤ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៧
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៥ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៨
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៦ -សៀវភៅកាលប្បវត្តិឆ្នាំ ២០១៩
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៧ -សៀវភៅកាលប្បវត្តិឆ្នាំ ២០២០
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៨ -សៀវភៅកាលប្បវត្តិឆ្នាំ ២០២១
-សៀវភៅកាលប្បវត្តិឆ្នាំ ២០០៩ -សៀវភៅកាលប្បវត្តិឆ្នាំ ២០២២
-សៀវភៅកាលប្បវត្តិឆ្នាំ ២០១០ -សៀវភៅកាលប្បវត្តិឆ្នាំ ២០២៣

V. ការចងក្រងកម្រងស៊ីឌីរាជកិច្ច (Official Gazette CD Compilation)

គឺជាការចងក្រងចេញពីសៀវភៅរាជកិច្ចតាំងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០២៣ ដូចខាងក្រោម៖

-កម្រង CD រាជកិច្ច ឆ្នាំ ១៩៩៨ -កម្រង CD រាជកិច្ច ឆ្នាំ ២០១១
-កម្រង CD រាជកិច្ច ឆ្នាំ ១៩៩៩ -កម្រង CD រាជកិច្ច ឆ្នាំ ២០១២
-កម្រង CD រាជកិច្ច ឆ្នាំ ២០០០ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៣
-កម្រង CD រាជកិច្ច ឆ្នាំ ២០០១ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៤
-កម្រង CD រាជកិច្ច ឆ្នាំ ២០០២ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៥
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៣ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៦
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៤ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៧
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៥ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៨
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៦ -កម្រង CD រាជកិច្ច ឆ្នាំ ២០១៩
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៧ -កម្រង CD រាជកិច្ច ឆ្នាំ ២០២០
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៨ -កម្រង CD រាជកិច្ច ឆ្នាំ ២០២១
-កម្រង CD រាជកិច្ច ឆ្នាំ ២០០៩ -កម្រង CD រាជកិច្ច ឆ្នាំ ២០២២
-កម្រង CD រាជកិច្ច ឆ្នាំ ២០១០ -កម្រង CD រាជកិច្ច ឆ្នាំ ២០២៣


 

កម្រងឯកសារ

១. ធ្វើការអភិរក្ស និងស្តាឡើងវិញនូវបណ្ណសារដែលជាបេតិកភណ្ឌ
២. ធ្វើកិច្ចសហប្រតិបត្តិការជាមួយបរទេសក្នុងវិស័យឯកសារនិងបណ្ណសារ
៣. ត្រួតពិនិត្យ និងបណ្តុះបណ្តាលការងារតម្កល់ បណ្ណសារដល់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត
៤. ប្រមូលទទួលបណ្ណសារសាធារណៈដែលមានតម្លៃជាប្រវត្តិសាស្ត្រមកតម្កល់ទុក
៥. ធ្វើការផ្សព្វផ្សាយ និងផ្តល់សេវាស្រាវជ្រាវដល់សាធារណៈជាតិនិងអន្តរជាតិ។






 

កម្រងឯកសារ

នាយកដ្ឋានតម្កល់ឯកសារជាតិ មានតម្កល់ទុកឯកសារចាប់ពីឆ្នាំ១៨៦៣ដល់បច្ចុប្បន្ន និងសូមស្វាគមន៍សារធារណជនមកធ្វើការស្រាវជ្រាវ។

សូមទាក់ទងមកយើងដោយផ្ទាល់តាមអាសយដ្ឋានដូចខាងក្រោម៖

ផ្លូវលេខ៦១ វិថីហ៊ីងប៉ែន សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Website: www.nac.gov.kh
Facebook: facebook.com/nationalarchivesofcambodia